Home  |  Special Promotions  |  Musics  |  Movies  |  Comedy  |  Software  |  Women Health  |  Men Health  |  Sports | Supports and Downloads
**ព្រះរាជាណាចក្រកម្ពុជា*KINGDOM OF CAMBODIA*ព្រះរាជាណាចក្រកម្ពុជា*KINGDOM OF CAMBODIA*ព្រះរាជាណាចក្រកម្ពុជា*KINGDOM OF CAMBODIA**

Welcome to GYM WORLD CENTRE

Gym World Centre is one of the best healthy environmental sport club in Cambodia which served with the complete gym equipments, excellent services, enormous space, clean and especially; affordable price. Gym World Centre was established on March 27, 2011. We really care about the customer's health.
***សុខភាពជាចំបង**HEALTHY FIRST**សុខភាពជាចំបង**HEALTHY FIRST**សុខភាពជាចំបង**HEALTHY FIRST**សុខភាពជាចំបង**HEALTHY FIRST***

TODAY PROMOTION!!!

SPECIAL PROMOTION FOR U!!!
 
Category   1 Session   1 Month
 - Equipped Gymnasium
 - Electric Equipped Gymnasium
 - Steam & Saunna Bath
  1,500 Riels
1,500 Riels
$ 2.00
  $ 10.00
 
Coupon...
- Type 1: Gym Coupon: 11 Sessions = 15,000 Riels    Valid for 1 Month
- Type 2: Steam & Saunna Coupon*: 11 Sessions = $ 20.00    Valid for 3 Months
- With Steam & Sauna Bath Services, Free Equipped Gymnasium Services (except Electric Equipped Gymnasium)
FACILITIES & SERVICES   OPERATIONAL HOURS
 - Complete Gym Equipment
 - Locker & Towel Facilities
 - Sauna and Steam Rooms
 - Fitness Consutlant Available Upon Request
 - Other Services...
  Monday - Sunday
From 5:00AM - 9:00PM

Call Now...!
(855) 23-676-8659
 
Address:
#324, St. 261, Sangkat Boeng Salang, Khan Toul Kok, Phnom Penh, Kingdom of Cambodia

For more information!!!
Tel: (855) 23-676-8659
E-mail: khmergyminfo@gmail.com
Website: http://gymworldcentre.blogspot.com

GWCentre Road Map

GWCentre Road Map
Gym World Centre:   ចំណេះដឹងខ្លីៗ៖ ​​ ៥ចំនុចដើម្បី គេងលក់ស្រួល... អាស្រ័យដោយមនុស្សមានការងារច្រើន ខ្លះធ្វើការតាំងពីព្រលឹមទល់ព្រលប់ ទើប ធ្វើឱ្យពួកគេគ្មានពេលសម្រាកគ្រប់ គ្រាន់ ដែលជាកត្ដាធ្វើឱ្យបុគ្គលប្រភេទនេះ គេងពុំលក់ហើយចេះតែតប់ប្រមល់ ហេតុនេះយើងសូមណែនាំគន្លឹះ ងាយៗ ដើម្បីឱ្យអ្នកគេងលក់យ៉ាងស្រួលៈ...១. រៀបចំកាលវិភាគ និងការងារដែលត្រូវធ្វើ ៖ មិនចំពោះថាជារឿងការងារ ឬការណាត់ផ្សេងៗទេ ព្រោះកាលណាយើងបាន សរសេរវាទុកហើយ វានឹងឱ្យយើងអស់កង្វល់ ហើយដេកលក់យ៉ាងសប្បាយពុំបាច់ ខាតពេលខ្វល់ថាត្រូវធ្វើអ្វីមុននោះទេ។ ២. ចែករំលែកការងារឱ្យអ្នកដទៃជួយធ្វើខ្លះ ៖ ជាពិសេសគឺស្ដ្រីមេផ្ទះតែម្ដងចូរចែកការងារផ្សេងៗ ឱ្យឪពុកឬកូនៗជួយធ្វើខ្លះ ផងទោះជាពួកគេធ្វើពុំស្អាតក៏សូមគិតថា គឺជាការបង្ហាត់ពួកគេរៀនធ្វើទាន់ ខ្លួននៅ ក្មេងនិងទម្លាប់ប្ដីខ្លះៗ ។ ៣. ចំណាយសរុបតែម្ដង ៖ អ្នកពុំចាំបាច់រត់ចុះ រត់ឡើងរកទិញ របស់នេះ ឬរបស់នោះច្រើនលើក ច្រើនសា ដូចជាម្ហូបអាហារជាដើម ព្រោះនាំ ឱ្យខ្វល់ច្រើននោះឡើយ។ ៤. ការលេងកុំព្យូទ័រ ឬ ជហាត ធ្វើឱ្យអ្នកខាតពេល ដោយ ពុំដឹងខ្លួន ៖ ព្រោះជាហេតុផលដែលបណ្ដាលឱ្យយើងខាតពេលទទេ។ ៥. កាត់បន្ថយការមើលទូរទស្សន៍ ឬវីដេអូ ពេលយប់ ៖ ព្រោះជាមេរោគធំធ្វើឱ្យយើងលែងងងុយគេង តែបន្ទាប់មកដល់ពេលគេងគឺ យើងអាចគេងពុំលក់ ដូច្នេះយើងគួរកាត់បន្ថយដោយការមើលវីដេអូ បើមើល ពេល ថ្ងៃគឺល្អបំផុត។ ...     សារជាតិនៃពណ៌ផ្លែឈើ៖... ពណ៌លឿង៖ ពណ៌លឿងច្រើន ជួបនៅក្នុងផ្លែចេក ពោត ម្ទេសលឿង ស្វាយទុំ ម៉ាក់ប្រេង រួមទាំងបន្លែបៃតង ដូចជា សណ្តែកហួឡាន់តៅ ផ្ទី... ជាដើម។ វាសម្បូរដោយសារជាតិលួថេន សៀសានថីន និង ការ៉ូទីណាយ ដែលជួយការពារដល់ការចុះខ្សោយនៃប្រព័ន្ធប្រសាទ ភ្នែក កោសិកាភ្នែក និង ជំងឺភ្នែក។... ពណ៌ទឹកក្រូច៖ គេប្រទះឃើញនៅក្នុងផ្លែល្ពៅ ការ៉ុត ដំឡូងបារាំង ក្រូច ស្វាយ... វាសម្បូរទៅដោយសារជាតិបេតា ការ៉ូទីន ដែលជួយកាត់បន្ថយការប្រឈមនៃជំងឺបេះដូង ពោះវៀន មហារីកបំពង់ក និងជួយការពាររោគអត់កូន (រោគអារ)។... ពណ៌ក្រហម៖ ផ្លែឈើពណ៌ក្រហមច្រើន ជួបក្នុងផ្លែប៉េងប៉ោះ ទំពាំងបាយជូរក្រហម ផ្លែប៉ោម ផ្លែក្រូច វាសម្បូរទៅដោយសារជាតិលីកូពីន និងការ៉ូទីណាយ ដែលជួយបន្ថយការប្រឈមនឹងជំងឺបេះដូង និងគ្រោះថ្នាក់ពីមហារីកពងស្វាស សួត និងក្រពះ។... ពណ៌ស្វាយ៖ ច្រើនជួបនៅក្នុងផ្លែព្រីង ទំពាំងបាយជូរ ម្កាក់ ... ដែលសម្បូរដោយសារជាតិហ្លាវ៉ូណាយ ដែលទប់ទល់នឹងជំងឺសរសៃឈាមបេះដូង និងជំងឺសន្លាក់។... ពណ៌ទឹកប្រាក់៖ ច្រើនជួបនៅក្នុងផ្លែព្រីង ទំពាំងបាយជូរ ម្កាក់ ... ដែលសម្បូរដោយសារជាតិ ហ្លាវ៉ូណាយដែលទប់ទល់ នឹងជំងឺសរសៃ ឈាមបេះដូង និងជំងឺសន្លាក់។ គេប្រទះឃើញច្រើននៅ ក្នុងផ្លែប្លូប៊េរី ដែលសម្បូរ ដោយសារជាតិអែនថូស៊ី យ៉ានីន ដែលជួយការពារ រោគ ឆ្លងតាមផ្លូវតម្រង ទឹកនោមនិងក្រសែភ្នែក។...

VISION

To create the Gym World Centre in hope to be a part to help our countries to be developed by making everyone get healthy. As we known; our country, especially in the city was full of air pollution while everyone breathe in and out every day. To help all of you to get healthy, Gym World Centre is the only place that can help you to release all of that air polution by spending time only half hours a day to exercise in our healthy environmental. Moreover, you can also spending 15 minutes to 25 minutes sitting in the steam or sauna bath which provided you a lots of advantages; such as losing weight, feeling relaxing, and sleeping well. We can help you to release the stress from your work place and enjoy with the happy life.

MISSION

Whether you are a sports or fitness or just looking after your general health, HEALTH is important to our daily living. Besides, not only fitness keep us fit and healthy, it can also help you good looking, getting younger, and feeling great which change the way you feel about your own self.

Gym World Centre was created an affordable, friendly, fun, love, take care, and welcoming healthy environment that encourages, educates, and motivates customers and members to achieve their health and fitness goals. Gym World Centre will help you to become better at whatever it is you do.

We'll look at your motivations, help you set goals and guide you on a journey to improve health. We welcome you with Smiling to Gym World Centre.

Wednesday, May 11, 2011

ទទួល​ទាន​ផ្លែប៉ោម​ពេល​ព្រឹក​ជំនួស​កាហ្វេ​ជួយ​បន្ថែម​ភាព​ស្វាហាប់​រហ័ស​រហួន

ស្ត្រី​ទាំងឡាយ​ដែល​ចង់​បាន​ភាព​ស្រស់​ថ្លា​ ដោយ​មិន​ត្រូវ​ទទួល​ទាន​កាហ្វេ​ក្នុង​ពេល​ព្រឹក​ យើង​សុំ​ណែ​នាំ​​ឲ្យ​ស្រ្តី​ទទួល​ទាន​ផ្លែប៉ោម១ផ្លែ​ រាល់ពេល​ព្រឹក​ជំនួស​ការផឹក​កាហ្វេទិញ ព្រោះ​ក្នុង​ផ្លែ​ប៉ោមនោះ​ មាន​សារ​ធាតុ​ហ្វេគណេកទីក ដែល​ជួយ​ឲ្យ​មាន​ភាព​ស្វា​ហាប់​ ថែមទាំង​នៅ​មាន​ជាតិ​ស្ក Fuctose នៅ​ក្នុង​ផ្លែ​ប៉ោម​ដោយ​ធម្មជាតិ​ មក​ជួយ​ក្នុង​ការ​រក្សាកម្រិត​ជាតិស្ក​ ក្នុង​ឈាម​របស់​អ្នក​ឲ្យ​នៅ​ធម្មតា​ទៀត​ផង។

សំខាន់​ម្យ៉ាង​ទៀត គឺ​ការ​ហូប​ផ្លែប៉ោម​ក្នុង​ពេល​ព្រឹក​នូវ​បាន​ទទួល​ផល​ល្អ​ ចំពោះ​ប្រ័ន្ធ​រំលាយ​អាហារ និងការ​បន្ទោរ​បង់​របស់​ស្រ្តី​គ្រប់​រូបថែម​ទៀត៕

ទទួល​ទានទឹក​ អាច​ជួយ​បញ្ចុះ​ភាព​ធាត់​បាន

ទឹក​ជាវត្ថុ​សំខាន់​​សម្រាប់​ជីវិត​យើង វាអាច​នាំយក​ធាតុ​អាហារផ្សេងៗ ជ្រាប​ចូល​តាម​សរសៃ​ឈាម ឆ្ពោះទៅ​កោសិកា​ផ្សេងៗ​របស់​រាងកាយ ហើយ​ទឹកអាច​ជួយ​បញ្ចុះ​ទម្ងន់យើង​បាន​ល្អ​ថែមទៀតផង បើ​យើង​​ផឹក​ឲ្យ​បាន​សមល្មម។

ការផឹកទឹក​យ៉ាង​សមល្មម​ ​ជាវត្ថុចាំ​​បាច់​សម្រាប់​រាងកាយ​ បើ​ផឹកទឹក​មិន​គ្រប់គ្រាន់​ នោះ​ភាព​ធាត់​ក៏នឹងកើត​ឡើង​ចំពោះ​រាងកាយ​យើង តែ​សាច់ដុំ​មិនរឹងមាំ​ប្រព័ន្ធ​រំលាយអាហារ និងការ​ធ្វើ​ការ​របស់​អវៈ​យវៈ​ផ្សេងៗ នឹងថយចុះ​ បើ​យើងផឹក​​ឲ្យ​បាន​ច្រើន​សមល្មម​ វានឹង​ជួយ​ឲ្យ​យើង​បញ្ចុះ​​ទម្ងន់​​បាន​ ព្រោះ​ទឹក​មាន​ចំណែក ជួយ​ឲ្យ​ការ​ដុត​បំផ្លាញ​ខ្លាញ់​​នៅ​ក្នុង​រាងកាយ បានយ៉ាងល្អ​ប្រសើរ ហើយ​បរិ​មាណ​​ទឹក​ដែល​យើង​ត្រូវ​ទទួល​ទាន​ឲ្យស័កសម គួរផឹក​ឲ្យ​បាន​រាល់​ថ្ងៃ​ គឺ ៦ ទៅ​ ៨កែវ ក្នុង​១ថ្ងៃ​ តែមិន​មែន​ផឹក​ស្រូត​តែ​មួយ​ពេល​ឲ្យ​គ្រប់​ចំនួន​តែម្តង​នោះ​ទេ គួរផឹក​ជា​ដំណាក់​ៗ ប្រើ​រយៈ​​ពេល​ដែល​យើង​អង្គុយ​​ធ្វើការ ឬអង្គុយ​រៀន​​សូត្រ គួរ​មានទឹក​ផឹក​បន្តិច​បន្ទួច​ម្តងៗរហូត ដើម្បី​ជួយ​ឲ្យ​រាងកាយ​យើង​នឹង​មានសំណើម​គ្រប់​ពេល​វេលា​ ដែល​ជា​ហេតុ​ធ្វើឲ្យ​ស្បែក​របស់​យើង​បាន​ស្អាត​ស្រស់​បស់​ថែមទៀតផង៕

Sunday, May 1, 2011

Gym World Centre

ដើម្បីសុខភាព និង ចំណេញពេលវេលា លោកអ្នកគ្រាន់តែចំណាយពេលចាប់ពី ១៥នាទី ទៅ ២០នាទី ក្នុងការស្ទីម រឺ សោណា គឺស្មើនឹង លោកអ្នកបានរត់ចំងាយប្រហែល ១០គីឡូម៉ែត្រ ហើយនឹង ទទួលបាននូវសារប្រយោជន៍ដ៏ច្រើនដូចខាងក្រោម:

១.ជួយបណ្តេញសារធាតុពុលចេញពីក្នុងខ្លួន និង បំបាត់ការឈឺ ចុករោយសាច់ដុំ

២.ជួយកំចាត់កោសិកាចាស់ ធ្វើឲ្យស្បែកមានសំណើមស្រស់ថ្លា ក្មេងជាងវ័យ

៣.ជួយរំលាយជាតិខ្លាញ់ក្នុងរាងកាយ សរសៃឈាម និង បេះដូង ហើយថែរក្សា រាងកាយលោកអ្នកមិនឲ្យធាត់

៤.ជួយធ្វើឲ្យសំរានលក់ស្រួល និង មិនប្រឈមមុខជាមួយជំងឺគ្រុនផ្តាសសាយ

៥.ជួយសំរួលចលនាផ្លូវដង្ហើម កាត់បន្ថយជំងឺហឺត គ្មានបញ្ហាឈឺសន្លាក់ឆ្អឹង និង ច្បៀតសរសៃឈាម

៦.ជួយឲ្យប្រព័ន្ធរំលាយអាហារធ្វើចលនាបានល្អ និង មិនឈឺក្រពះ

៧.មិនប្រឈមមុខជាមួយជំងឺទឹកនោមផ្អែម លើសឈាម ហើយធ្វើឲ្យគ្រាប់ឈាមក្រហមកើនឡើង និង មិនកើតជំងឺមហារីក

៨.ធ្វើឲ្យសុខភាពលោកអ្នកកាន់តែរឹងមាំ និង មានអារម្មណ៍ស្រស់ថ្លាជារៀងរាល់ថ្ងៃ

កំណត់ចំណាំ: ដើម្បីឲ្យការប្រើប្រាស់ស្ទីម រឺ សោណា មានប្រសិទ្ធិភាព និង អត្ថប្រយោជន៍ខ្ពស់ លោកអ្នក មិនគួរប្រើរយៈពេលលើសពី ៣០នាទី ទេ។

ខាងលើទាំងអស់នេះជាមតិ និងបំនងល្អពីក្លឹបហាត់ប្រាណជីមវើលយើងខ្ញុំ។

លំហាត់ប្រាណដើម្បីសុខភាពល្អ និងស្បែកស្រស់ថ្លា

១. ការហាត់ប្រាណជាទៀងទាត់ជាកត្តាមួយដែលធ្វើអោយសុខភាពល្អមាំមួន ស្រកទម្ងន់ ឡើងសាច់ដុំ និងធ្វើ អោយមានរូបរាងស្អាតស្លីម។ មិនតែប៉ុណ្ណោះការហាត់ប្រាណក៏អាចធ្វើអោយស្បែកស្រស់ថ្លា ភ្លឺរលោង ក្មេងជាងវ័យ ហើយថែមទាំងទទួលបានអារម្មណ៍ស្រស់ថ្លាទៀតផង។

២. គួរគេងអោយបាន ៧ ទៅ ៨ម៉ោង ក្នុងមួយថ្ងៃដើម្បីទទួលបាននូវសុខភាពល្អ ក្មេងជាងវ័យជាមួយនឹងស្បែកដ៏ស្រស់ថ្លា។

៣. ការហាត់ប្រាណដែលត្រឹមត្រូវ គឺហាត់អោយបានទៀងទាត់ ដោយគួរតែហាត់អោយបានយ៉ាងហោច ណាស់ ៥ថ្ងៃក្នុងមួយសប្តាហ៍ និងកន្លះម៉ោងក្នុងមួយថ្ងៃ។

៤. ការហាត់ប្រាណជួយកាត់បន្ថយការស្រ្តេស បណ្តេញសារធាតុពុលពីស្បែកដូចជា ផ្សែងបារី ផ្សែងពុល
ផ្សេងៗ និងធ្វើអោយគេងលក់ស្រួល។

៥. ការហាត់ប្រាណទៀងទាត់អាចជួយកាត់បន្ថយជាតិខ្លាញ់ក្នុងខ្លួនដោយសារប្រព័ន្ធសរសៃភ្ជាប់ពី ចំនុចមួយ ទៅចំនុចទាញយឺតបណ្តាលអោយតឹងណែននិងស្រកទម្ងន់។

៦. ការហាត់ប្រាណមិនត្រឹមតែធ្វើអោយដង្ហើមដើរស្រួល និងស្មារតីរឹងមាំប៉ុណ្ណោះទេ ថែមទាំងជួយអោយ ស្បែកមុខតឹងណែនល្អទៀតផង។

៧. បើប្រៀបធៀបអ្នកហាត់ប្រាណជាមួយនឹងអ្នកដែលមិនបានហាត់ប្រាណ ពិតជាមានរាងកាយ និងស្បែកខុសគ្នា។

៨. អ្វីដែលអាចជួយស្បែកកាន់តែស្អាតនោះគឺការពិសារទឹកមុនពេល និងក្រោយពេលហាត់ប្រាណ។

៩. ប្រសិនបើលោកអ្នកពិសារទឹកបានគ្រប់គ្រាន់កំឡុងពេលហាត់ប្រាណនោះជួយដល់ចលនាឈាម រត់បានជ្រាប ចូលដល់ស្បែក ដែលនឹងជួយកំចាត់សារធាតុពុលពីក្រោមស្រទាប់ស្បែក និងធ្វើអោយស្បែកទទួលជាតិសំណើម។

អត្ថប្រយោជន៍ ៥យ៉ាងនៃការដើរ

១. ការចំនាយពេលវេលាដើរត្រឹមតែ ១០ ទៅ១៥នាទីក្នុងមួយថ្ងៃនឹងជួយធ្វើអោយសាច់ដុំត្រគាករឹងមាំ។

២. ការដើររាល់ថ្ងៃជួយអោយសាច់ដុំកំភួនជើងឡើងរួញ និងជួយគាបបាតជើង។ ជាលទ្ធផល ដំនើរត្រលប់ នៃសរសៃឈាមខ្មៅមានលក្ខណ ល្អប្រសើរដែលធ្វើអោយជើង ធូរស្រាលពីបន្ទុក ធ្វើអោយជើង ប្រែជាស្រឡូន និងមានសាច់ដុំរឹងមាំ។

៣. ការទម្លាប់ដើរអំណោយផលដល់ការលាយអុកស៊ីហ្សែនរបស់ជាលិកាដែលធ្វើអោយថ្ពាល់របស់អ្នក ប្រែពណ៌ ជាផ្កាឈូក។

៤. អ្នកអាចដុតរំលាយ៣០០កាឡូរី ដោយមិនដឹងខ្លួនសម្រាប់ការដើរលឿនចំនួនមួយម៉ោង។ រាងកាយអ្នកនឹង ផ្លាស់ពីម៉ាស់ខ្លាញ់ទៅជាម៉ាសសាច់ដុំដែលជួយដល់សរីរាង្គក្នុងការដុតបំផ្លាញថាមពល។

៥. ការដើរល្អសំរាប់ចិត្តគំនិត អ្នកអាចបន្ធូរភាពតានតឹង វាអាចជួយអោយខួរក្បាលបង្កើនការផលិតអ័រម៉ូន ដែល ជួយអោយអ្នកមានទឹកមុខស្រស់បស់ និងជួយអោយមានអារម្មណ៍ស្ងប់ ស្រឡះល្អ។

អត្ថប្រយោជន៏ទឹកដូងខ្ចី

ទឹកដូងខ្ចីមានសារធាតុចិញ្ចឹម ជួយបំប៉នកម្លាំងអោយខ្លាំងក្លា និងរឹងមាំ។ អ្វីដែលពិសេសគឺទឹកដូងមិនធ្វើ អោយធាត់ឡើយ វាថែមទាំងអាចបញ្ចុះកម្តៅ ជួយអោយឈាមដើរស្រួល ព្រមទាំងបង្ការនូវមេរោគ ផ្កាសាយមិន អោយចូលលុកលុយ។ ពិសាទឹកដូងនឹងជួយ អោយស្បែករបស់អ្នកទន់រលោង ស្រស់ស្អាតថែមទៀតផង។

Lower /Upper Body Exercises

Lower /Upper Body Exercises

Girl Body Exercise

Girl Body Exercise